លោកជំទាវ បាន ស្រីមុំ ដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលការប្រមូលផលបន្លែផ្លែឈើរបស់កសិករ

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បាន​អញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលការប្រមូលផលបន្លែផ្លែឈើ ដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយកែវល្មៀត និងបន្លែ របស់កសិករ នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ ៕

CATEGORIES
Share This