ឃាត់ខ្លួនយុវជន ០៦នាក់ ក្រោយជិះម៉ូតូបង្កសម្លេងរំខាន ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

បាត់ដំបង ៖ យុវជន ០៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជិះម៉ូតូបង្កសម្លេងរំខានប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចក្នុងព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង  និងបានធ្វើការនាំខ្លួនក្រុមមនុស្សចំនួន ០៦នាក់ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់វត្ថុតាង រថយន្តម៉ាក PRUISE ពណ៌ក្រហម ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2BK-4337 ចំនួន០១គ្រឿង , និងម៉ូតូចំនួន ០៤គ្រឿង បន្ទាប់មកទាំងអ្នកបើកបររថយន្ត និងម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការណែនាំអប់រំ និងអញ្ជើញអាណាព្យាបាលមកធានាដើម្បីយកទៅលំនៅដ្ឋានរៀងៗខ្លួនវិញផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This