ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងព្រះពុទ្ធអង្គធំ និងសួនច្បារ នៅក្នុងស្រុកបាណន់
បាត់ដំបង ៖ រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យទៅកសាងបង្ហើយព្រះពុទ្ធអង្គធំ នៅវត្តភ្នំសំពៅ និងសួនច្បារនៅរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ក្នុងស្រុកបាណន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមនិងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅគេហដ្ឋានសម្តេចក្រឡាហោម ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕