ប្រកាសតែងតាំងលោក វិន វណ្ណា វឌ្ឍន៍ ជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ជំនួសប្រធានមន្ទីរចាស់ដែលត្រូវចូលនិវត្តន៍

បន្ទាយមានជ័យ ៖ លោក វិន វណ្ណា វឌ្ឍន៍ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ ជំនួសលោក ចៅ វ៉ិត ប្រធានមន្ទីរចាស់ដែលត្រូវចូលនិវត្តន៍ ។

ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់លោក  ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង  ស្រុក អង្គភាពទាំង៣ និង រដ្ឋបាល ឃុំ សង្កាត់ មន្ត្រីពាក់ព័ន្ធជាច្រើននាក់។

លោក វិន វណ្ណាវឌ្ឍន៍ ប្រធានមន្ទីរ ប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យថ្មី  ក្រោយទទួលបានមុខតំណែង បានប្តេជ្ញាចិត្តថា នឹងខិតខំបន្តយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ឲ្យបានល្អ ដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលខេត្តបន្ទាយមានជ័យប្រគល់ជូន។

ក្នុងពិធីនេះលោក  ឯក វណ្ណ ឌី បានមានប្រសាសន៍អបអរសាទរចំពោះ លោក វិន វណ្ណាវឌ្ឍន៍ ដាលបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មីនាពេលនេះ ហើយលោកបានមានប្រសាសន៍សង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត នឹងបន្តខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត។

លោក​ លោក  ឯក វណ្ណឌី បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហានានា ជូនដល់ប្រជាពលរដ្ឋកន្លងមក និងបំពេញរាល់កិច្ចការនានា ដែលរាជរដ្ឋាភិបាលប្រគល់ជូន បានយ៉ាងល្អ និងបានធ្វើឲ្យខេត្តបន្ទាយមានជ័យ ទទួលបានការរីកចំរើន គួរជាទីមោទន ៕

CATEGORIES
Share This