វរសេនីយ៍ឯក ជួន សារី នាំអំណោយសួរសុខទុក្ខវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា កំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ
បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក ជួន សារី ឋាន:នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បាននាំអំណោយចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ឋាន:នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលរបួសវះកាត់នៅមន្ទីរពេទ្យ ខេត្តស្រះកែវ ប្រទេសថៃ ។
លោកវរសេនីយ៍ឯក ជួន សារី បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលបាន បានចាត់បញ្ជូនក្រុមការងារ ចំនួន០៧នាក់ ដឹកនាំដោយរូបលោកផ្ទាល់ នាំយកកន្ត្រកផ្លែឈើ រួមនឹងថវិកាមួយចំនួន ដែលបានមកពីការជួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទ ដោយក្នុងនោះមាន ៖ ប្រាក់ដុល្លារចំនួន ៥០០$ (ឧបត្ថម្ភដោយលោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍), ប្រាក់រៀលចំនួន ១.៣៤០.០០០រៀល (មិត្តរួមការងារ), ប្រាក់បាត ចំនួន ៧៦.៦០០បាត(មិត្តរួមការងារ) ចុះសួរសុខទុក្ខ និងប្រគល់ជូនលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា ឋាន:នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលរបួសវះកាត់នៅមន្ទីរពេទ្យ ខេត្តស្រះកែវ ប្រទេសថៃ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចំពោះមន្ត្រីក្រោមឱវាទរបស់លោកតែងទទួលបាននូវការយកចិត្តទុកដាក់ តាមរយៈការផ្តល់ជំនួយឧបត្ថម្ភដូចខាងលើ រាល់ពេលមានបញ្ហាជីវភាព ឬមានជំងឺត្រូវសម្រាកព្យាបាល មិនថានៅមន្ទីរពេទ្យ ឬនៅផ្ទះនោះឡើយ ៕
ដោយ ៖ K-P