អភិបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុក ត្រូវធ្វើការបែងចែកតួនាទី ភារកិច្ច ជូនគណៈអភិបាលស្រុក ដោយអនុលោមតាមសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ

បន្ទាយមានជ័យ  ៖លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក ត្រូវធ្វើការបែងចែកតួនាទី ភារកិច្ច ជូនគណៈអភិបាលស្រុក ដោយអនុលោមតាមសេចក្តីណែនាំរបស់ ក្រសួងមហាផ្ទៃ ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈ អភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក ។

ការផ្តាំផ្ញើយ៉ាងដូចនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពីធីប្រកាសចូលកាន់តំណែងលោកលី សម្បត្តិ ជាអភិបាលរងស្រុកអូរជ្រៅកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ៣០២៤ នៅនឹងសាលាស្រុកអូរជ្រៅ។

ក្រៅពីការផ្តាំផ្ញើខាងលើ លោកអភិបាលខេត្តក៏បានអោយរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយ គណនេយ្យភាព តម្លាភាព និងភាពរហ័សទាន់ចិត្ត។
ត្រូវចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហា ល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រោះថ្នាក់ចរាចរ កិច្ចការនេះគឺត្រូវបានចាត់តាំងអនុវត្តតាមស្មារតីអង្គប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ និងត្រូវបន្តអនុវត្តឱ្យ មានប្រសិទ្ធភាពខ្ពស់ ។ សហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន ដើម្បីកៀរគរធនធានធ្វើការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពកាន់ប្រសើរឡើង។

បន្ទាប់ពិលោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានរាយការណ៍ពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាសាធារណៈ មានភាពល្អជាពិសេស កសិករឆ្នាំនេះទទួលបានផលល្អ និងតំលៃស្រូវបានថ្លៃ។ លោក លី សម្បត្តិ អភិបាលរងស្រុកដែលទើបប្រកាសចូលកាន់ដំណែនថ្មី បានធ្វើការថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានផ្តល់សេចក្តីទុកចិត្ត ប្រគល់ភារកិច្ចជាអភិបាលស្រុក។ ដើម្បីជាការឆ្លើយតបនឹងសេចក្តីទុកចិត្តនេះ លោកបានធ្វើការប្តេជ្ញាចិត្ត ចូលរួមគោរព និងអនុវត្តន៍តាមគោលការណ៍ ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់លើ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ឲ្យបានល្អប្រសើរដើម្បីចូលរួមពង្រឹងនៃការគ្រប់គ្រង និងដឹកនាំប្រកបដោយប្រសិទ្ធភាពតម្លាភាព ក្នុងរដ្ឋបាលស្រុក ៕

ដោយ ៖ K-P

CATEGORIES
Share This