ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររៀបដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះវិហារ
ព្រះវិហារ ៖ ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី និង ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ ។
យោងតាមអនុក្រិត្យលេខ១១១៣ អនក្រ.តត ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ដែលបានប្រកាស លោក សរ សាវេត អតិតអនុប្រធានមន្ទីរសុរិយោដីខេត្តព្រះវិហារ ត្រូវតែងតាំងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់ និងសុរិយោដីខេត្តព្រះវិហារ ជំនួសលោក សំ សារឿន ដែលត្រូវទៅកាន់ទីស្តីការក្រសួង រង់ចាំទទួលភារកិច្ចថ្មី ។
ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ បានថ្លែងការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ដែលបានរួមចំណែកយ៉ាងធំ ក្នុងការជួយដល់ប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ ក្នុងការចេញបណ្ណ័កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ថ្វីត្បិតមិនទាន់បានតាមសំណូមពរ និងការចង់បានរបស់ប្រជាពលរដ្ឋក៏ដោយ តែយើងបានធ្វើជូនពួកគាត់បានមួយចំណែកធំ ដើម្បីអោយប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការ ។
លោក សរ សាវេត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានធ្វើការប្តេជ្ញាចិត្ត ថា ខិតខំអនុវត្តន៍ទៅតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញនិងទទួលយកនូវការផ្តល់ជូនអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត និងមន្ទីរ ជុំវិញខេត្តអោយបានល្អប្រសើរ ។ ខិតខំសហការល្អជាមួយស្ថាបន័ពាក់ព័ន្ធអោយបានល្អប្រសើរ ។ ខិតខំទំនាក់ទំនងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ។ បន្តកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនៅទូរទាំងខេត្តព្រះវិហារ ក្នុងការចេញប្លង់កម្មសិទ្ធិជូនពួកគាត់ ។
ឯកឧត្តម ពេទ ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី បានថ្លែងការផ្តាំផ្ញើ ទៅដល់លោកប្រធានមន្ទីរថ្មី ធ្វើយ៉ាងណា ខិតខំបម្រើប្រជាពលរដ្ឋអោយអស់ពីកម្លាំងកាយចិត្ត យកចិត្តទុកដាក់គោរព និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន អោយបានល្អ ខិតខំអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល អោយបានម៉ើងម៉ាត់បំផុត ឯកឧត្តមបានបន្តអោយដឹងថា ការផ្លាស់ប្តូនិងតែងតាំងរបស់មន្ត្រីថ្នាក់ក្រោមជាតិជារឿងធម្មតា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ ៕
ដោយ ៖ រ៉ាស៊ី