លោកជំទាវ បាន ស្រីមុំ អញ្ជើញប្រកាសមុខតំណែងមន្ត្រីសុខាភិបាលខេត្តប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនកាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្តផងដែរ។

យោងតាមដីការរបស់រដ្ឋបាលខេត្តប៉ៃលិន អានដោយលោក ញ៉ូវ គង្គារ នាយកទីចាត់ការធនធានមនុស្ស នៃរដ្ឋបាលខេត្ត លេខ ០២៧/២៤ ដក.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការ បានសម្រេចផ្ទេរភារកិច្ច ១-លោកវេជ្ជបណ្ឌិត កឹម សំណាង អត្តលេខ១៨៥០២០០៤៦៦ ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ១ ផ្ទេរភារកិច្ចពីប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ឱ្យមកកាន់មុខតំណែងជាប្រធានការិយាល័យ និយ័តកម្មសុខាភិបាល ២- លោកវេជ្ជបណ្ឌិត លី – មករាអត្តលេខ១៧៧០២០០២២៥ ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និង ដីការលេខ លេខ០២៨/២៤ ដក.តត ស្តីពីការបញ្ចប់ភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីរាជការ ១-លោក ង៉ុច សេងធួន អត្តលេខ ១៨៥០២០០១២២ ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ថ្នាក់លេខ៥ បញ្ចប់ភារកិច្ចពីប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ ឱ្យមកជាមន្ត្រី បម្រើការងារនៅមន្ទីរពេទ្យបង្អែក ២- លោកស្រី ហ៊ឹម សានិត អត្តលេខ២៧៧១២០០០១២ ឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃមន្ទីរសុខាភិបាលខេត្ត។

បន្ទាប់ពីមន្ត្រីរាជការ ដែលទើបទទួលមុខតំណែងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តរួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលទាំងអស់ ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំរើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ និងបានជម្រុញដល់មន្ត្រីរាជការមន្ទីរសុខាភិបាលទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួម សហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យល្អ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ចំណេះជំនាញគ្រូពេទ្យខ្មែរយើង មានការរីកចម្រើនខ្លាំង មិនចាញ់គ្រូពេទ្យនៅបរទេសឡើយ ហើយធនធានមនុស្សក៏មានកាន់តែច្រើនឡើង និងមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពនៅតាមបណ្តាឃុំ/សង្កាត់ ក៏មានច្រើន ដូច្នេះបុគ្គលិកសុខាភិបាល និងលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋយើងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវ:របស់ខ្លួន ឲ្យបានសមរម្យ រួសរាយរាក់ទាក់ និងធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ ៕

ដោយ ៖ K-P

CATEGORIES
Share This