ចូលកាប់ចេកព្រៃ ជាន់គ្រាប់មីន បណ្តាលអោយផ្ទុះ តែសំណាងល្អ គ្រាន់តែគ្រាំឆ្អឹងជើងម្ខាង
បាត់ដំបង ៖ បុរសម្នាក់បានចូលកាប់ចេកព្រៃ ជាន់ប៉ះគ្រាប់មីន បណ្តាលអោយផ្ទុះឡើង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិត គឺ គ្រាន់តែគ្រាំឆ្អឹងជើងម្ខាង។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុច០៩ ជិតច្រក៤០០ ជាប់ព្រំប្រទល់ប្រទេសថៃ ស្ថិតក្នុងភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ វង្យ យ៉ាង ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជនរងគ្រោះបានចូលទៅកាប់ចេកព្រៃនៅចំណុចខាងលើ ក៏បានជាន់ប៉ះគ្រាប់មីនស្គបណ្ដាលឱ្យផ្ទុះឡើង តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គឺគ្រាន់តែគ្រាំឆ្អឹងជើងខាងស្ដាំម្ខាង បន្ទាប់មកត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ ៕
ដោយ ៖ សាលី