ឃាត់ខ្លួនឪពុកមាប៉ុនប៉ងចាប់រំលោភក្មួយស្រីអាយុ១៣ឆ្នាំមិនបានសម្រេច ទៅតុលាការ

បន្ទាយមានជ័យ៖នគរបាលសករុកភ្នំស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪ ពុកមា ដែលផឹកស្រាស្រវឹងប៉ុនប៉ងចាប់ក្មួយស្រី១៣ឆ្នាំរបស់ខ្លួនរំលោភ។
សមត្ថកិច្ចនគរបាលស្រុកថ្មពួកបានអោយដឹងថាជនសង្ស័យជាឧពុកមាមានឈ្មោះ ឡឹក គឹមសាន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យចំណែកក្មេងស្រីមានឈ្មោះ ទច រ អាយុ១៣ឆ្នាំ នៅផ្ទះជាមួយគ្នា ។ហេតុការប៉ុនប៉ងរំលោភសេពសន្ថវៈ នេះបានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចថា៖ជនសង្ស័យនិងប្រពន្ធត្រូវ ម្តាយនិងឪពុកក្មេងស្រីរងគ្រោះឲ្យមកស្នាក់នៅនឹងផ្ទះ ដើម្បីជួយមើលការខុសត្រូវក្មួយស្រី ព្រោះគាត់រវល់ទៅធ្វើការនៅប្រទេសថៃ ។ នៅយប់កើតហេតុ ជនសង្ស័យមកពីស៊ីឈ្នួលបាញ់ដំឡូងមី ក៏ជួបជុំមិត្តភ័ក្ត្រនាំគ្នាផឹកស្រាស អស់ចំនួន១០លីត្រ រួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ។
ជនសង្ស័ពេលមកដល់ផ្ទះមិនបានទៅដេកជាមួយប្រពន្ធនៅក្រោមផ្ទះទេ បែរជាឡើង ទៅលើផ្ទះ ធ្វើសកម្មភាពចូលក្នុងមុងអោបថើប និងសម្រាតខោក្មេងស្រីរងគ្រោះប៉ុនប៉ងរំលោភ តែត្រូវបានជនរងគ្រោះ រើបំរាស់ រត់គេចខ្លួនផុត ហើយនិយាយប្រាប់ជីដូន បន្ទាប់មកជីដូនក្មេងស្រីរងគ្រោះបានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដីចាប់ខ្លួនមកសាកសួរ ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានប្រព្រឹត្តទង្វើមិនគប្បីទៅលើក្មួយស្រីរបស់ខ្លួន ដូចការចោទប្រកាន់របស់ម្តាយក្មេក(ជីដូនក្មេងស្រីរងគ្រោះ)បានប្តឹនោះមែន ព្រោះនៅយប់នោះគេស្រវឹងស្រាសខ្លាំង ។ក្រោយការសាកសួរជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់កការបន្តតាមនិតិវិធី បន្តទៅតុលាការនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះផងដែរ ៕

CATEGORIES
Share This