អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ក្នុងការស្វែងយល់ និងផ្សព្វផ្សាយបន្ត ស្តីពីការបម្រែបម្រួលអាកាសធាតុ
សៀមរាប ៖ វគ្គបណ្តុះបណ្តាលស្តីពី (ការលើកកម្ពស់គុណភាពសារព័ត៌មាន ស្តីពីការបម្រែបម្រួលអាកាសធាតុនិងបរិស្ថានតាមរយៈអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងការកសាងសង្គមដែលទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ) ដែលមានអ្នកសារព័ត៌ជាសិក្ខាកាមចំនួន៣០នាក់មកពីតាមបណ្តាខេត្តចំនួន៦ រួមមានខេត្តសៀមរាប បាត់ដំបង ប៉ៃលិន បន្តាយមានជ័យ ឧត្តរមានជ័យ នឹងព្រះវិហារពិតជាមានសារះសំខាន់សម្រាប់អោយអ្នកសារព័ត៌មានស្វែងយល់បន្ថែមដើម្បីធ្វើការផ្សព្វផ្សាយបន្តដល់គ្រប់មជ្ឍដ្ឋានបានយល់ដឹងពីវិធានការការពារនិងបន្សាំខ្លួនទៅនិងការបម្រែបម្រួលអាកាសធាតុ។
វគ្គបណ្តុះបណ្តាលខាងលើនេះដែរប្រព្រឹត្តទៅរយះពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩ -២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ធាគារAmber Hotel ក្រុងសៀមរាប ក្រោមការរៀបចំរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលហៅកាត់ថាCCIM ក្រោមការឧបត្ថម្ភពីប្រទេសស៊ុយអែតSverige និងមូលនិធិអង្គការយូណែស្កូUNESCO គោលបំណងដើម្បីលើកកម្ពស់គុណភាពដល់អ្នកសារព័ត៌មាន ស្តីអំពីការបម្រែបម្រួលអាកាសធាតុ និងបរិស្ថានតាមរយះអក្ខរកម្មឌីជីថលលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងការកសាងសង្គមដែលទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ។
វគ្គបណ្តុះបណ្តាលនេះដែរមានគោលបំណងសំខាន់ទៅលើការពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាននៅកម្ពុជាដើម្បីលើកកម្ពស់ដល់ការសិក្សាស្រាវជ្រាវ សរសេរព័ត៌មាន និងសេចក្តីការណ៍ ពិសេសស្តីពីផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុ និងមាតិការព័ត៌មានដែលមានគុណភាពគ្រប់ជ្រុងជ្រោយ និងស្របទៅតាមក្រមសីលធម៌វិជ្ជាជីវះនៃរបបសារព័ត៌មានឆ្នាំ១៩៩៥ហើយជាព័ត៌មានពិតក្នុងការបម្រើដល់ប្រយោជន៍សង្គមជាតិ ហើយអ្វីដែលពិសេសគឺដើម្បីឲ្យអ្នកសារព័ត៌មានបានយល់ដឹងបន្ថែមអំពីចំណេះដឹងវិទ្យាសាស្រ្តស្តីពីការប្រែប្រួលអាកាសធាតុនិងមូលហេតុឬសគល់នៃការបម្រែបម្រួលអាកាសធាតុទូទាំងពិភពលោកនិងក្នុងប្រទេសកម្ពុជា ,បង្កើនសមត្ថភាពអ្នកសារព័ត៌មានក្នុងការកំណត់អត្តសញ្ញាណព័ត៌មានទាក់ទងនិងការប្រែប្រួលអាកាសធាតុនិងរាយការណ៍អំពីបរិស្ថាន ,ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងផ្នែកអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (DMIL)ដូច្នេះពួកគេអាចប្រើប្រាស់ DMILក្នុងការរាយការណ៍ព័ត៌មានដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាក់ទងនិងការប្រែប្រួលអាកាសធាតុ ៕