អភិបាលខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ ពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពី ការសាងសង់ស្ពានឆ្លងកាត់ ដើម្បីបង្កើនសក្តានុពលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ
ប៉ៃលិន ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តប៉ៃលិនលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូថៃ ដែលដឹកនាំដោយឯកឧត្តម មន្តសិទ្ធ ផៃសានថាណាវឌ្ឍ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ប្រទេសថៃ ដើម្បីពិភាក្សាលើខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីការសាងសង់ស្ពានឆ្លងកាត់ ដើម្បីបង្កើនសក្តានុពលពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា ឲ្យកាន់តែងាយស្រួលនិងឆាប់រហ័ស ជាពិសេសជម្រុញសក្កានុពលសេដ្ឋកិច្ចរវាងខេត្តប៉ៃលិន (ប្រទេសកម្ពុជា) និងខេត្តចាន់បុរី ប្រទេស(ថៃ)។
គួរបញ្ជាក់ដែរថាគម្រោងការសាងសង់ស្ពានថ្មីព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ (ខេត្តប៉ៃលិន) និងខេត្តចាន់បុរី ប្រទេសថៃ នេះ មានបណ្តោយប្រវែង៤០ម៉ែត្រ និងទទឹង ២១ម៉ែត្រ ផងដែរ ៕