ការសម្លាប់ខ្លួនរបស់ស្ត្រីជាមន្រ្តីសុីម៉ាក់ នៅស្រុកស្វាយចេក គឺ មិនពាក់ព័ន្ធនឹងបំណុលរបស់ឪពុកម្តាយនោះទេ
បន្ទាយមនជ័យ ៖ ករណីស្រ្តីវ័យ២២ឆ្នាំម្នាក់ ដែលជាមន្រ្តីសុីម៉ាក់ បានគិតខ្លីធ្វើអត្តឃាតដោយចងកស្លាប់ខ្លួនឯងក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសាច់ញ្ញាត ត្រូវបានបងប្អូនជនរងគ្រោះបំភ្លឺថា មិនពាក់ព័ន្ធនឹងបំណុលរបស់ឪពុកម្តាយនោះទេ ។
គួររំលឹកថា ហេតុការណ៍អត្តឃាតខាងលើ បានកើតឡើងចន្លោះវេលាម៉ោង១២និង០០នាទីដល់ម៉ោង១៧នឹង១៥នាទីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៤ ស្ថិតក្នុងភូមិគោករកា ឃុំ តាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
តាមការអោយដឹងពីលោកជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ រើន ផល្លី ភេទស្រីអាយុ ២២ឆ្នាំជាមន្រ្តីសុីម៉ាក់ឈរជើងនៅភូមិខ្វាវលិចស្រុកស្វាយចេក មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ សាកសព ចងកនិងកន្សែងពណ៌ក្រហមឆ្នូតលឿង ចងព្យួរនិងដែកចម្រឹងបន្ទប់ក្នុងផ្ទះ ។ ជនរងគ្រោះជានិស្សិតរៀនបរិញ្ញាហើយបានរកសុីលក់ដូរបន្ទាប់មកចូលបម្រើការងារជាមន្រ្តីសុីម៉ាក់។
សមត្ថកិច្ចបានអោយដឹងទៀតថា ឪពុកម្តាយជនរងគ្រោះ មានការជំពាក់លុយគេច្រើន មិនអាចនៅផ្ទះបាន ក៏ទៅសុីឈ្នូលដាំបាយនៅកន្លែងសុីម៉ាកទុកផ្ទះចោល ។ ហើយមុនកើតហេតុជនរងគ្រោះបានសុំម្តាយមកលេងផ្ទះ ក៏កើតហេតុចងកតែម្តង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុ ដែលជនរងគ្រោះធ្វើអត្តឃាត់ចងក គឺ មកពីគិតច្រើនរឿងពុកម្ដាយជំពាក់បំណុលគេច្រើន ៕