គណៈកម្មការអន្តរក្រសួង សិក្សា និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្រ្តីរាជការស៊ីវិលមន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ
ភ្នំពេញ ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មការអន្តរក្រសួងបានធ្វើការប្រជុំ ដើម្បីសិក្សា និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្រ្តីរាជការស៊ីវិលមន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាសហប្រធាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងអគ្គនាយកដ្ឋានដែលមកពីបណ្តាអន្តរក្រសួងពាក់ព័ន្ធ ព្រមទាំងអស់លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារសរុបចំនួនប្រមាណ ៣៥រូបក្នុងនោះក៍មានឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករងអន្តោប្រវេសន៍ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។
ការសិក្សា និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្រ្តីរាជការស៊ីវិលមន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ដែលមានចែងក្នុងសេចក្តីសម្រេចលេខ ៧៤ សសរ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ៕