សមត្ថកិច្ច បន្តចុះបង្រ្កាបបទល្មើសនេសាទ ២ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រស្រុកសង្កែ
បាត់ដំបង ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២៤ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលក្នុងផែនជំនាញ រួមជាមួយកម្លាំងនគរបាលស្រុកសង្កែ ដែលមានលោកវរ:សេនីយ៍ទោ យុត តុងហូ ជាអធិការ បានបន្តដឹកនាំចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ចំនួន០២ទីតាំងផ្សេងគ្នានៅក្នុងភូមិសាស្ត្រស្រុកសង្កែ។
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីបទល្មើសនេសាទខាងលើនេះដែរ ទីតាំងទី១-នៅចំណុចបឹងម៉ាត់ ស្ថិតក្នុងភូមិអណ្ដូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ដោយបានកាប់បំផ្លាញឡុកចាប់ត្រីចំនួន០៤ឡុក ,ដុតបំផ្លាញសាច់មងបានចំនួន ១២០០ម៉ែត្រ, បង្គោលចំនួន ៣៥០ដើម និងប្រលែងកូនត្រីប្រហែល៥០គីឡូក្រាម។
ទីតាំងទី២-នៅចំណុចបឹងអាចក ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ដដោយបានកាប់បំផ្លាញឡុកត្រីចំនួន០៤ឡុក , ដុតបំផ្ល្លាញសាច់មងបានចំនួន ១៥០០ម៉ែត្រ ,បង្គោលចំនួន ៤០០ដើម និងប្រលែងកូនត្រីចម្រុះបានប្រហែល ១០០គីឡូក្រាមផងដែរ ៕
ដោយ ៖ សាលី