រយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរ ជាង ១១ម៉ឺននាក់

បាត់ដំបង ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ជាង ១១ម៉ឺននាក់។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា រយៈពេលបីថ្ងៃ ត្រូវថ្ងៃទី១៤ ,១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ បានមកកម្សាន្តលេងខេត្តបាត់ដំបង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក សរុបចំនួន ១១០,៤៨៩ នាក់ កើនឡើង ៩.៨៨% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ១០០,៥៤៧នាក់ ក្នុងនោះភ្ញៀវជាតិមាន ១០៩,៦៧៧នាក់ កើនឡើង ៩.៧៥ % និងភ្ញៀវអន្តរជាតិមាន ៨១២នាក់ កើនឡើង ៣១.៦០ % ។

លោកបានបញ្ជាក់បន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរទាំង ១១០,៤៨៩នាក់ ក្នុងនោះថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មានភ្ញៀវទេសចរសរុបចំនួន ២០,៨៧៨នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២០,៦៥២នាក់ និងភ្ញៀវអន្តរជាតិចំនួន ២២៦នាក់។ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មានភ្ញៀវទេសចរសរុប ៤៩,៤២៩ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤៩,១៣៦នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២៩៣នាក់។ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានភ្ញៀវទេសចរសរុបចំនួន ៤០,១៨២ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩,៨៨៩ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២៩៣នាក់ ៕

ដោយ ៖ សាលី

CATEGORIES
Share This