មន្ត្រីជំនាញ ឃាត់រថយន្ត០១គ្រឿង ខណៈពេលឈ្មួញកំពុងលួចលាក់ ដឹកជញ្ជូនឈើខុសច្បាប់

បាត់ដំបង ៖ កម្លាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការច្រកចង្អៀត បានធ្វើការឃាត់រថយន្ត០១គ្រឿងខណៈពេលឈ្មួញកំពុងលួចលាក់ដឹកបញ្ជូនឈើដោយខុសច្បាប់។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុច ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយបានធ្វើការដកហូតវត្ថុតាងរថយន្តម៉ាក(NISSAN PICKUP)ពណ៌ទឹកប្រាក់០១គ្រឿង ពាក់ផ្លាកលេខ BB .1037 និងឈើប្រភេទរាជកុលចំនួន ១៥សន្លឹក ស្មើ ០,៩២៤ម៉ែត្រគូប និងទ្វារចំនួន០១វង់ផងដែរ។

ក្រោយពេលធ្វើការបង្ក្រាបនិងរឹបអូសបាន វត្ថុតាងខាងលើត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This