ពេទ្យសត្វ ចុះបង្ក្រាបការនាំចូលជ្រូករស់ខុសច្បាប់ពីវៀតណាម នៅកំពង់ត្របែក-ផ្លូវជាតិលេខ១ ស្រាប់តែមានកងកម្លាំងមួយក្រុម មកអន្ដរាគមន៍ឱ្យដោះលែង
ព្រៃវែង៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២នេះ មានការនាំចូលជ្រូករស់ខុសច្បាប់ពីប្រទេសវៀតណាម ត្រូវបានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលសត្វ ចុះបង្ក្រាបនៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅម្ដុំកំពង់ត្របែក ស្រាប់តែមានកងកម្លាំងមួយក្រុម ជិះរថយន្ដពាក់ផ្លាកលេខ ខ.ម ចុះមកអន្ដរាគមន៍ឱ្យដោះលែង។
សូមបញ្ជាក់ថា បញ្ហានៃការនាំចូលជ្រូករស់ខុសច្បាប់ពីបណ្ដាប្រទេសជិតខាង នៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក បើទោះបី កន្លងមក ក្រសួងកសិកម្ម រួមទាំង ស្ថាប័នពាក់ព័ន្ធ បានរួមគ្នាធ្វើកិច្ចការច្រើនមកហើយលើរឿងនេះ ពិសេសការលើកកម្ពស់ការចិញ្ចឹមក្នុងស្រុក និងទប់ស្កាត់ការនាំចូលជ្រូករស់ក៏ដោយ។
ទោះយ៉ាងណា បច្ចុប្បន្ននេះ សកម្មភាពនៃការនាំចូលសត្វជ្រូក និងសាច់ជ្រូក ដោយខុសច្បាប់ពីប្រទេសជិតខាង នៅតែមានបន្ដកើតមានជាហូហែរដដែល ពិសេសការនាំចូលពីប្រទេសវៀតណាម តាមច្រករបៀងមួយចំនួន ក្នុងខេត្តស្វាយរៀង ដែលជាខេត្តជាប់ព្រំប្រទល់ប្រទេសវៀតណាមតែម្ដង៕