ឃាត់ខ្លួនក្មេងទំនើង២នាក់ ក្នុងចំណោម២ក្រុមប្រដាប់ដោយដាវកាំបិទ ប្រយុទ្ធគ្នាដោយគ្រាន់តែរឿង ឌឺដងដាក់គ្នា

បន្ទាយមានជ័យ ៖ គ្រាន់តែរឿងឌឺដងដាក់គ្នា ក្រុមម្ខាងប្រដាប់ដោយដាវកាំបិទ បានធ្វើសកម្មភាពវាយទៅលេីក្រុមម្ខាងទៀត ស្ថិតនៅមាត់ស្ទឹងនៃសួនតេជោឈ្នះៗ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីម៉ោង៣ រំលងអាធ្រាតុថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ត្រូវបានកមកលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាន២នាក់បញ្ជូបទៅតុលាការផ្តន្ទាទោសតាមច្បាប់ ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង សិរីសោភ័ណបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៍មានពីករណីក្មេងទំនើងប្រហារគ្នា លោកបានដឹកនាំកំលាំងអាវុធហត្ថ១ក្រុម បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនបានក្មេងទំនើងចំនួន២នាក់ ១-ឈ្មោះ សម្បត្តិ ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ និង២-ឈ្មោះ ស៊ាត សុខអាន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងមាន ១កាំបិតកៃច្នៃ ប្រវែង១១២ សង់ទីម៉ែត្រ ចំនួន១ដើម  ម៉ូតូ ម៉ាកហុងដាឌ្រីម១គ្រឿង ទូរស័ព្ទ១គ្រឿង ជនសង្ស័យបាននាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណសួរនាំតាមនីតិវិធី ចំណែកបក្ខពួក និងក្រុមម្ខាងទៀតដែលបានគេចខ្លួនកម្លាំងកំពុងស្រាវជ្រាវចាប់បន្ត។

តាមការឆ្លើយសារភាពរបស់ក្មេងទំនើងទំាងពី គឺ ពួកខ្លួនពិតជាបានធ្វេីសកម្មភាពវាយទៅលេីក្រុមម្ខាងទៀតពិតប្រាកដដោយសារតែពួកគេធ្វើសកម្មភាពឌឺដាក់ក្រុមរបស់ខ្លួនជានិច្ចកន្លងមក។ ក្រោយពីសួនាំរួចក្មេងទំនើងទាំង២នាក់បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឲ្យដឹងថា ការបង្រាបក្មេងទំនើងនេះដោយទទួលបានការ​អនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This