អគ្គិភ័យឆាបឆេះរោងចក្រប្រេងឆា ក្បែរទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ខណៈមិនទាន់ដឹងចំនួនអ្នកស្លាប់
អាជ្ញាធរពន្លត់អគ្គិភ័យក្នុងតំបន់ នៅថ្ងៃសុក្រ (ទី១ វិច្ឆិកា) បាននិយាយថា មានអ្នកស្លាប់យ៉ាងតិចម្នាក់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រប្រេងចម្អិនអាហារមួយកន្លែង ក្បែររដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី ដោយរថយន្តពន្លត់អគ្គិភ័យប្រមាណ ២០គ្រឿង កំបុងប្រឹងប្រែងពន្លត់អណ្ដាតភ្លើងដ៏សន្ធោសន្ធៅ នៅកន្លែងនោះ។
រូបភាពវីដេអូពីទូរទស្សន៍ Metro TV បានបង្ហាញពីសំណុំអណ្តាតភ្លើងដ៏ធំ និងផ្សែងខ្មៅហុយយ៉ាងខ្មួលខ្មាញ់ចេញពីអគារមួយ នៅកណ្តាលមជ្ឈមណ្ឌល ក្នុងទីក្រុង Bekasi ដែលជាទីក្រុងមួយនៅម្ដុំភាគខាងកើតនៃទីក្រុងហ្សាការតា។ សេចក្ដីរាយការណ៍បានបង្ហាញថា ផ្លូវជាច្រើនត្រូវបានបិទ នៅជុំវិញរោងចក្រ។
អ្នកពន្លត់អគ្គិភ័យ លោក Haryanto ដែលស្ថិតនៅក្នុងបរិវេណរោងចក្រ បានប្រាប់សារព័ត៌មាន Reuters ថា មនុស្សម្នាក់ត្រូវបានប្រទះឃើញថា ស្លាប់ នៅកន្លែងកើតហេតុនោះ។ ហើយមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះ មិនទាន់ដឹងនៅឡើយទេ។
រោងចក្រនេះត្រូវបានដំណើរការដោយក្រុមហ៊ុន PT Primus Sanus Cooking Oil Industrial (Priscolin)។ នេះបើតាមរបស់សម្ដី Maswa ជាបុគ្គលិកនៅនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ ដែលបានប្រាប់សារព័ត៌មាន Reuters៕