ជនជាតិថៃ១៥នាក់ ត្រូវបានឃាត់ខ្លួនខណៈ បើក រថយន្ តវង្វេងផ្លូវនៅតំបន់ ព្រំដែនសំឡូត ខេត្តបាត់ដំបង

123

បាត់ដំបង ៖ ជនជាតិថៃ១៥នាក់ រួមជាមួយពលរដ្ឋខ្មែរ២នាក់ ផ្សេងទៀត ត្រូវបានកម្លាំងក្រុមអន្តរាគមន៍វេនទី១ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ធ្វើការឃាត់ខ្លួន ខណ:ពួកគេបើករថយន្ត វង្វេងផ្លូវនៅចំណុចផ្លូវបំបែក ភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានអោយដឹងថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ៥និង២០នាទី នាថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែក ភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោកបន្តថា ជនជាតិថៃដែលត្រូវឃាត់ខ្លួនទាំង១៥នាក់ ក្នុងនោះមានស្រី១១នាក់ ដែលពួកគេមកពីខេត្តជាងរ៉ៃ ចំនួន១៣នាក់ ខេត្តឈាងម៉ៃចំនួន០១នាក់ និងក្រុងបាងកកចំនួន០១នាក់ ។ដោយឡែកអ្នកបើកបរជាជនជាតិខ្មែរចំនួន ០២នាក់ រួមមាន១-ឈ្មោះ គឹម ឡៃ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ២-ឈ្មោះ ហេង អាត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិជញ្លុង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាមួយនឹងរថយន្តម៉ាកស្តារិចចំនួន ០២គ្រឿងផងដែរ ។

លោកអធិការបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនជាតិថៃប្រុសស្រីទាំង១៥នាក់ ត្រូវបានបញ្ជូនទៅកាន់នគរបានអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីចាត់ចែងបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

ចំណែក