អគ្គិភ័យឆេះផ្ទះ០៥ខ្នង ខូចខាតសរុបជាទឹកប្រាក់ប្រហែលជាង ២០ម៉ឺនដុល្លា

បាត់ដំបង ៖ ផ្ទះ០៥ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចសំណង់ទី២ផ្សារកំពីងពួយ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ បណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នងទាំងស្រុងក្នុងនោះមាន ៖ ១-ផ្ទះទៀម០១ខ្នងទំហំ ៤០x៦ម៉ែត្រ ធ្វើអំពីថ្មក្រោម ប្រក់ស័ង្កសី ខូចខាតទ្រព្យសម្បត្តិនិងលុយសរុបប្រហែល ០២ម៉ឺនដុល្លា ដែលម្ចាស់ផ្ទះឈ្មោះ មឿង ប៊ុនថន ភេទប្រុស អាយុ៥៨ឆ្នាំ។ ២-ផ្ទះទៀម០១ខ្នងទំហំ ៥០.៥x៤០ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី ឆេះលុយសុទ្ធ ២៣០០០ដុល្លា និងទ្រព្យសម្បត្តិសរុបចំនួន ២០០០០ដុល្លា ដែលម្ចាស់ផ្ទះឈ្មោះ មាស ញឿន ភេទប្រុស អាយុ៥២ឆ្នាំ។ ៣-ផ្ទះទៀមធ្វើអំពីឈើទំហំ  ៣០x១០ម៉ែត្រ ដំបូលប្រក់សង្ក័សី ឆេះប្រាក់ ២០០០ដុលា និងទ្រព្យសម្បត្តិប្រហែល ៣០០០០ដុល្លា ដែលម្ចាស់ផ្ទះឈ្មោះផាន់ ចំរើន ភេទ ស្រីអាយុ៥៣ឆ្នាំ។ ៤- ផ្ទះ០១ខ្នងទំហំ ៤០x១២ម៉ែត្រ ធ្វើអំពីឈើប្រក់សង្កសី ខូចខាតទ្រព្យសម្បត្តិជាង ១០០០០ដុល្លា ដែលម្ចាស់ផ្ទះឈ្មោះ ស៊ូ ណា ភេទស្រី អាយុ៦៦ឆ្នាំ។ ៥-ផ្ទះទៀម០១ខ្នងទំហំ ៤០x៩.៥០ម៉ែត្រ ធ្វើអំពីថ្មក្រោម ប្រក់ស័ង្កសី ឆេះលុយសុទ្ធប្រហែល ៥០០០០ដុល្លា ទ្រព្យសម្បត្តិប្រហែល ៧០០០០ដុល្លា និងរថយន្តលុចស៊ីស RX-330 ចំនួន០១គ្រឿង ដែលម្ចាស់ផ្ទះឈ្មោះ អុិន សារ៉េត ភេទប្រុស អាយុ ៥៧ឆ្នាំ។ ដែលការខូតខាតសរុបទាំងអស់ប្រហែលចំនួន ២២៥០០០ដុល្លា។

ក្នុងករណីអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿង ក្នុងការចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ហើយករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុនៃការឆេះនៅឡើយទេ ពេលនេះកំពុងធ្វើការស្រាវជ្រាវបន្ត ៕

ដោយ ៖ សាលី

CATEGORIES
Share This