ភ្លៀង១មេយ៉ាងធំ ជន់លិច ច្រកអន្តរជាតិព្រំ ផ្សារ និងផ្ទះពលរដ្ឋ

ប៉ៃលិន ៖ ភ្លៀង១មេយ៉ាងធំ កាលពីរសៀលថ្ងៃទី១៨ ខែតុលា  ឆ្នាំ២០២៤ បណ្តាលអោយជន់លិច ច្រកទ្វារ អន្តរជាតិព្រំ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅតាមបន្ទាត់ព្រំដែន ស្ថិននៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ការជន់លិច នេះ តាំងពីម៉ោង៥រសៀល រហូតដល់ម៉ោង៧និង៣០នាទីនេះ បានស្រុកវិញបន្តិចហើយ។

តាមរយៈការជនលិចនេះ បើតាមការបង្ហោះរបស់ពលរដ្ឋដែលរងគ្រោះនៅតំបន់ បានលើកឡើងធ្វើអោយសម្ភារៈប្រើប្រាស់នៅមុខផ្ទះ ដូចជា ចាន ឆ្នាំ ជាដើម ត្រូវបានហូរតាមទឹក មិនថែមតែប៉ុណ្ណោះ ពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាពកូនចៅរបស់គាត់ ។

រហូតមកដល់ព្រលប់ថ្ងៃទី១៨ ដដែលនេះ ការខូចខាតមិនទាន់ដឹងនៅឡើយទេ តែភ្លាមៗខាងអាជ្ញាធរ និងសមត្ថកិច្ច បានចុះពិនិត្យនិងអន្តរាគមន៍ភ្លាមៗ ៕

CATEGORIES
Share This