មន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ បើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤
បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅក្នុងសាលប្រជុំសាលាខេត្ត។
សន្និបាតនេះមានការចូលរួម លោក លីវ សុផាណ្ណារើន អនុរដ្ឋលេខាធិការ ក្រសួង រៀបចំដែនដី នគររូបនីយកម្ម សំណង់ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត លោក មាស ដារ៉ា ប្រធានមន្ទីរ រៀបចំដែនដី នគររូបនីយកម្ម សំណង់ខេត្តបន្ទាយមានជ័យ មន្ត្រីសុរិយោដី អនុប្រធានក្រុមការងារ សហភាព សហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ អាជ្ញាធរដែនដី ជាច្រើនាក់។
លោក មាស ដារ៉ា បានអានរបាយការស្តីការងារអនុវត្តបាន ក្នុងរយៈពេញ១ឆ្នាំ២០២៤នេះថា មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ខេត្តបន្ទាយមានជ័យ សម្រេចបានការងារជាច្រើនដូចជា ការងាររៀបចំនគរូបនីយកម្ម ការងារសំណង់ ការងារសម្បទានដីសង្គមកិច្ច ការិយាល័យច្រកចេញចូលតែមួយថ្នាក់ខេត្ត ការងារសុរិយោដី ដីធ្លីនិងភូមិសាស្ត្រ ការងារដោះស្រាយវិវាទដីធ្លី និងការងារផ្សេងៗទៀត ចំណូលពីសោហ៊ុយសេវាសុរិយោដី និងសំណង់ជាដើម។
បច្ចុប្បន្នមន្ទីរ មានមន្ត្រីក្របខណ្ឌសរុប ចំនួន៤២រូប ស្រី៥រូប មន្ត្រីកិច្ចសន្យា ១៥រូប ស្រី៤រូប និងមានការរិយាល័យចំណុះចំនួន៤ ស្ថិតក្នុងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលនៃរដ្ឋសភា សព្វថ្ងៃ និងកំពុងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី ។
លោក មាស ដារ៉ា បានមានប្រសាសន៍ ឲ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យ មានក្រុមវាល ចំនួន៩ក្រុម កំពុងដំណើរការវាសវែងដីទាំង ៩ក្រុង ស្រុក ក្នុងនោះប្រមូលបានទិន្នន័យបានចំនួន ៦៧ .៣៤១ក្បាលដី បញ្ចូលទិន្នន័យបាន ៥៣.៨៨២ក្បាលដី គូសល្បាលដីបាន ៦៧.៦៣៨ក្បាលដី វាស់វែងបាន ចំនួន ៧១.៥០១ក្បាលដី វិញ្ញាបត្រសម្គាល់ម្ចាស់អចលនវត្ថុបាន ចុះហត្ថលេខារួច ៤.២៦៧បណ្ណ ចែកជូន
វិញ្ញាបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចែកជូន ប្រជាពលរដ្ឋបាន ចំនួន ៥.០២២ បណ្ណ ប្រកាសតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធបាន ចំនួន ១០១ ភូមិ វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ បានចំនួន១៩១ភូមិ បិតផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈប្រពន្ធចំនួន១៨ភូមិស្មើនិង ១៧.០១១ក្បាលដី ។
លោក លីវ សុផាណ្ណារើន បានមានប្រសាសន៍ថា មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ ២០២៥ថ្ងៃនេះ បានពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីកាត់បន្ថយការទំនាស់ដីធ្លី និងការកាន់កាប់ដោយស្របច្បាប់ ការប្រកាសតំបន់វិនិច្ឆ័យដីធ្លី ជូនប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋ របស់ក្រសួងបរិស្ថាន និងពិនិត្យតាមស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ
មាន៣ជំហាន ១.ចាប់ផ្តើមដំណើការចុះបញ្ជីជូនបងប្អូនកាន់កាប់ស្របច្បាប់ ២.នៅពេលប្រកាសតំបន់វិនិច្ឆ័យបងប្អូនត្រូវត្រៀម និងប្រមូលឯកសារឲ្យមន្ត្រីជំនាញ ដើម្បីជាមូលដ្ឋានការទទួលស្គាល់នៃការចុះបញ្ជីថ្មី សូមខិតខំរកឯកសារ អត្តសញ្ញាណ ប្រសិនបើបងប្អូនមានឯកសារគ្រប់គ្រាន់ យើងនឹងឆាប់ទទួលបានបណ្ណ ៣.ទាក់ទងបញ្ហាទំនាស់ សូមបងប្អូនចេះសម្របសម្រួលគ្នា ទន្ទឹមនោះរួមគ្នាអភិវឌ្ឍមូលដ្ឋានរបស់យើង ត្រូវរួមគ្នាប្រកួតប្រជែងក្នុងការអភិវឌ្ឍមូលដ្ឋានរបស់យើងម្យ៉ាងទៀតក្រុមការងារ ចាំជួយសម្របសម្រួលការងារជូនបងប្អូន ជូនពរឲ្យបងប្អូនឆាប់ទទួលបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នាផងដែរ ៕