បួសជាព្រះសង្ឃបានបីថ្ងៃ ធ្វើអត្តឃា​ត ចងកនឹងដើមស្វាយ ក្នុងស្រុ​កអូរជ្រៅ

បន្ទាយមានជ័យ ៖ មានជំ​ងឺប្រចាំកាយព្រះសង្ឃ​ដែល​ទើបតែបួសបានបីថ្ងៃ សម្រេច​ចិត្តចង.ក ធ្វើអត្ត​ឃាតខ្លួនឯង​នៅដើមស្វាយ បង្ក​ការភ្ញាក់ផ្អើល កាលពីនៅវេលាម៉ោង១១​និង២៦នាទី​ថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០២៤ ។

បើតាមគ្រួសារស​ពបានឲ្យដឹងថា សាកស​ពមានឈ្មោះ ប៊ូន យូន ​ភេទប្រុស អាយុ ៦៩ឆ្នាំ ជនជា​តិខ្មែរ​បានបួស​ជាព្រះសង្ឃ​នៅវត្តជ្រៃឈូក ឃុំចង្ហា ​ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ បានរយ:ពេ​ល៣ថ្ងៃ ហើយលោក​មានជម្ងឺប្រចាំ​កាយ រហូតដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ​បានមក​លេងអតី​តប្រពន្ឋនិងកូន ចៅ ពេល​នោះ​ជនរ​ងគ្រោះ​ជាព្រះសង្ឃ​បានអង្គុយ​លើគ្រែមួ​យសន្ទុះ ក្រោយមក​លោកក៏បា​ននិមន្តទៅ​ខាងក្រោយផ្ទះ​។ ​ដោយប្រពន្ធ​បាត់យូរពេក ក៏បាន​ប្រាប់ចៅអោយទៅ​មើល​លោកតា បន្ទាប់​មកស្រា​ប់តែចៅរត់មកប្រាប់វិញថា លោ​កតាដួលអោប​ដើមស្វាយ ពេលនោះក៏បា​ននាំគ្នាដើរ​ទៅមើលក៏បាន​ឃើញព្រះសង្ឃ​ដែលជាអតីតប្តីរ​បស់​ខ្លួនបានចង.កសម្លាប់ខ្លួនឯង​ស្លាប់បាត់ទៅ​ហើយ។

ក្រោយមកក៏បានរាយកា​រណ៍ជូនដល់សមត្ថកិច្ច និង​អាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យនឹងធ្វើកោ​សល្យវិច្ច័យដងខ្លួន​ និងអវៈយវៈ មិនឃើញមា​នស្លាកស្នាមអ្វីទេ។

ក្រោយពីការ​ត្រួតពិនិត្យកន្លែង​កើតហេតុ និង​លើខ្លួនប្រាណសាកសព  រួចមក​គណៈកម្មាធិការនិងគ្រូពេ​ទ្យបានសន្និដ្ឋានថា សាកស​ពពិតជាស្លាប់​ដោយអំពើអត្តឃា​តចង.ក សម្លាប់ខ្លួនឯងពិតប្រាកដ មិនពាក់ព័ន្ធនឹ​ងអំពើឃាត​កម្មទេ។ ក្រោយពីពិនិត្យនិ​ងធ្វើកោសល្យវិច្ច័យរួចសាកសព ត្រូវបានប្រគល់ឲ្យក្រុ​មគ្រួសារយក​ទៅធ្វើបុណ្យតាមប្រពៃណី ៕

CATEGORIES
Share This