ជនសង្ស័យ ៣នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធ បទល្មើសគ្រឿងញៀន

186

បាត់ដំបង ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ២ករណីផ្សេងគ្នា ។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា ការបង្ក្រាបបទល្មើសគ្រឿងញៀននេះ មាន២ករណីដោយ ករណីទី១ ធ្វើឡើងដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល នៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិអង់ត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ឈ្មោះ រ៉ន សុក ហៅ ហុង ភេទប្រុស អាយុ១៩ឆ្នាំ និង ឈ្មោះ សួស សាន់ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង២នាក់ មានទីលំនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០៤ថង់ទម្ងន់ ០,៥០ក្រាម និងទូរស័ព្ទដៃចំនួន១គ្រឿង ។ ករណីទី២ ធ្វើឡើងដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជាល សៅ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ  ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមួយវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០២ថង់ទម្ងន់ ០,៥១ក្រាម។

ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

ចំណែក