អភិបាលខេត្តបន្ទាយមានជ័យ ជូនពរដល់ប្អូនៗ បេក្ខជនប្រឡងទាំងអស់ ឲ្យជាប់គ្រប់ៗគ្នា និងបានបន្តរៀន យកបរិញ្ញាបត្របន្តទៀត

បន្ទាយមានជ័យ ៖ ក្រៅពីសារ ”អ្នកចេះគឺប្រឡងជាប់ ៉ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  ក្នុងការកាត់នូវវិញ្ញាសារនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថា ( បាក់ឌុប) សម្រាប់ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តិនៅរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ០៨.០៩ ខែតុលា ឆ្នាំ២០២៤ បានជូនពរដល់ប្អូនៗ បេក្ខជនប្រឡងទាំងអស់ឲ្យជាប់គ្រប់ៗគ្នា និងបានបន្តរៀន យកបរិញ្ញាបត្របន្តទៀត ។

តាមលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខេត្តបន្ទាយមានជ័យ មាន ២៥៤ បន្ទប់ បេក្ខជនសុំចុះឈ្នោះប្រឡងមានចំនួន ៦២៣៥ នាក់ ស្រី ៣៥៦៩ នាក់ ក្នុងនោះចែកចែញជា ៨ មណ្ឌល រួមមាន៖ មណ្ឌលបឋមសិក្សា ហ៊ុន សែន សូភី ,មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្លាកូន, មណ្ឌលសកលវិទ្យាល័យជាតិមានជ័យ , មណ្ឌលសិរីសោភ័ណ, មណ្ឌលវិទ្យាល័យសម្តេចឪ ,មណ្ឌលវិទ្យាល័យអូរអំបិល, មណ្ឌលអនុវិទ្យល័យទឹកថ្លា និងមណ្ឌលសកលវិទ្យាគ្រប់គ្រង UME ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានសំដែងសាទរ និង អរគុណ ចំពោះគណៈប្រតិភូ អស់លោក លោកស្រី ក្រុមការងារ លោកគ្រូ អ្នកគ្រូ និងគណៈមេប្រយោគទាំងអស់ ដែលបានខិតខំ បំពេញ ការងាររៀបចំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នាឆ្នាំ ២០២៤នេះ ប្រព្រឹត្តិនៅរលូន និងបានល្អប្រសើរ។ ឯកឧត្តម បន្តថា៖ យោងតាម ការកំនែទម្រង់របស់ក្រសួងអប់រំយុវជន និងកីឡា ឃើញថា ប្អូនៗ ដែលជាបេក្ខជនប្រឡង គឺត្រូវគោរពពេលវេលា វិន័យ ក្នុងការប្រឡង ហាមយកសំណល់ ឯកសារចម្លើយ ក៏ដូចជាឧបករណ៍ អេឡិចត្រូនិច ពោលគឺគោរពបទបញ្ជ បទបញ្ញត្ថិ ដែលក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញ ពោលគឺរិតបន្តឹង ហើយធានាថា(អ្នកចេះគឺប្រឡងជាប់) ៕

CATEGORIES
Share This