រំលោភកូនចុង បានសម្រេចរហូតដល់០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ចាត់ការតាមនិតិវិធី

បាត់ដំបង ៖ ជនសង្ស័យ០១នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ឃាត់ខ្លួនក្រោយទទួលបានបណ្តឹងពាក់ព័ន្ធពីបទ រំលោភសេពសន្ថវ: ទៅលើកូនចុង០២នាក់ បានសម្រេចជាច្រើនដង។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១០និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ភឹម គា ហៅ សាក់ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកម្មករ ដែលជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:ទៅលើ ឈ្មោះ គា ស្រីម៉េង ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស.និងឈ្មោះ គា ស្រីមុី ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនចុង រស់នៅជាមួយគ្នា ដោយបានប្រព្រឹត្តកាលពីថ្ងៃ០៥.ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៣០នាទី បានសម្រេចនៅក្នុងផ្ទះជាច្រើនដងកន្លងមក ខណ:ពេលប្រពន្ធមិននៅចេញទៅធ្វើការបាត់ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បញ្ជូនបន្តទៅកាន់ការិយាល័យជំនាយខេត្តបាត់ដំបង ដើម្បីចាត់ការតាមនិតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This