រយៈពេល០២ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍ ជាង១៣ម៉ឺននាក់

បាត់ដំបង​ ៖ ភ្ញៀវ​ទេសចរ​ណ៍ដែលមកកម្សាន្តលេង​នៅតាមរមណីដ្ឋាននិងបណ្តា​គោលដៅ​ទេសចរណ៍​សំខាន់ៗក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយះពេលពីរថ្ងៃ គឺថ្ងៃទី០១ និងទី០២ ខែតុលា ឆ្នាំ២០២៤នេះ សំរាប់ខេត្តបាត់ដំបងទទួលបានភ្ញៀវសរុបចំនួន(១៣១,០៣២នាក់)។​

យោងតាមរបាយការណ៍ពីប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា​៖ ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំង ១៣១,០៣២នាក់ ក្នុងនោះមាន៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ៤៥,០៧៤នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិចំនួន ៤៤,៨២១នាក់ ថយចុះ ២៤.៣១% បើធៀបនិងរយះដូចគ្នាឆ្នាំ២០២៣ មានចំនួន ៥៩,២០៨ នាក់
-ភ្ញៀវទេសចរណ៍អន្តរជាតិ មានចំនួន ២៦១នាក់ កើនឡើង ៧២.៨៤% បើធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន១៥១នាក់ ។​

សម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ៨៥,៩៥៩នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន ៨៥,៧៥៨នាក់ កើនឡើង ១៨.៧៦% បើធៀបនិងឆ្នាំ២០២៣ មានចំនួន ៧២,២១១នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ២០១នាក់ កើនឡើង ២៨.០៣% បើធៀបនិងឆ្នាំ២០២៣ មានចំនួន ១៥៧នាក់ ៕

ដោយ ៖ សាលី

CATEGORIES
Share This