ចុះឆក់ត្រីខុសបច្ចេកទេស បណ្តាលអោយឆ្លងចរន្តអគ្គិសនី ឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម
បាត់ដំបង ៖ បុរសម្នាក់ច្នៃឧបករណ៍ឆក់ត្រីខុសបច្ចេកទេស បណ្តាលអោយឆ្លងចរន្តអគ្គិសនី ឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សពជនរងគ្រោះមានឈ្មោះ នង ចិន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរនេសាទ រស់នៅក្រុមទី២២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ហើយត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរួចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី