អាវុធហត្ថខេត្តសៀមរាប បើកវគ្គហ្វឹកហ្វឺនដល់ទ័ពដែលទើបជ្រើសរើសថ្មី

សៀមរាប ៖ ដោយមានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ដែលសមាសភាពចូលរួមមាន លោកនាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត និងសិក្ខាកាមផងដែរ ៕

CATEGORIES
Share This