សមត្ថកិច្ច រឹបអូសវត្ថុតាងជាច្រើន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រស្រុកសង្កែ

បាត់ដំបង ៖ កម្លាំងអធិការនគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំតាប៉ុន និងកម្លាំងប៉ុស្តិ៍ឃុំកំពង់ព្រះ សហការជាមួយសហគមន៍ឃុំរកា បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទមួយកន្លែងក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចអូរលៀប ស្ថិតក្នុងភូមិឈូងតាដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានដកហូតវត្ថុតាង , សាច់មងប្រវែងប្រហែល ៤០០ម៉ែត្រ ,ឡុក០២គ្រឿង ,និងបង្គោល ១០០ដើម។

ក្រោយបញ្ចប់ការបង្ក្រាប វត្ថុតាងល្មើសខាងលើត្រូវបានសមត្ថកិច្ចជំនាញសម្រេចធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This