ប្រទះឃើញសាកសពក្មេងស្រីម្នាក់ ក្នុងចំការស្វាយចន្ទី មួយកន្លែង នៃស្រុកក្រគរ សង្ស័យជា ករណីរំលោភសម្លាប់

ពោធិសាត់ ៖ សាកសពក្មេងស្រីវ័យ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ នៅក្នុងចំការស្វាយចន្ទីមួយកន្លែង ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្ដពោធិសាត់ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលករណីនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា ជាករណីរំលោភហើយសម្លាប់ ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលស្រុកក្រគរ បានអោយដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០០ និង ៥ នាទី មានករណីមនុស្សស្លាប់ នៅចំណុចត្រពាំងសម្រែ ក្នុងចំការស្វាយចន្ទីខាងលើ ។ ដោយជនរងគ្រោះមានឈ្មោះ ស្រីល័ក្ខណ៍ ភេទស្រី អាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស រៀនថ្នាក់ទី១០ រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រោយពេទ្យខេត្តនិង នគរបាលជំនាញខេត្ត ស្រុកចុះធ្វើការ ពិនិត្យកន្លែងកើតហេតុ និងការបំភ្លឺជុំវិញកន្លែង​កេីតហេតុ និងពិនិត្យសពរួចមកក្រុមការងារ​បានធ្វើការសន្និដ្ឋាថា ករណីខាងលើពាក់ព័ន្ធករណីឃាតកម្ម (សង្ស័យរំលោភសម្លាប់) ។

ក្រោយការត្រួកពិនិត្យសពរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពអោយទៅក្រុមគ្រួសារដេីម្បីធ្វេី​បុណ្យ​តាមប្រពៃណី ។ ហើយសមត្ថិកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានទៅ កំណត់មុខសញ្ញា ៕

ដោយ ៖ សំណាង

CATEGORIES
Share This