បុរសអ្នករត់ (PassApp) ០២នាក់ ប្រើហិង្សាវាយគ្មាទៅវិញទៅមក ត្រូវសមត្ថកិច្ចនាំខ្លួនអនុវត្តតាមផ្លូវច្បាប់

បាត់ដំបង ៖ បុរសជាអ្នករត់(PassApp) ចំនួន០២នាក់បានប្រើហិង្សាវាយតប់គ្មាទៅវិញទៅមក បង្កភាពអនាធិបតេយ្យ នៅតាមផ្លូវទីសាធារណៈ ត្រូវសមត្ថកិច្ចនាំខ្លួនដើម្បីអនុវត្តតាមផ្លូវច្បាប់។

ករណីហិង្សាបង្កការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២២និង២០នាទី ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅខាងមុខបរិវេណលោកតាដំបងក្រញូង ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ដែលករណីនេះបង្កឡើងដោយបុរសអ្នករត់(PassApp)ដូចគ្នាក្រោយមានជម្លោះពាក្យសម្តីគ្នារហូតឈានដល់ការវាយតប់គ្នាទៅវិញទៅមកបណ្តាលអោយភាគីម្ខាងរងរបួសបែកប៉ោងពេញផ្ទៃមុខផងដែរ។

ក្រោយពេលកើតហេតុ ជនសង្ស័យបង្កហេតុទាំងពីរនាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះអន្តរាគមន៍នាំខ្លួនយកទៅធ្វើការសាកសួរដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This