ពលរដ្ឋបួនភូមិ លើកគ្នាដេញព្រះសង្ឃមួយអង្គ ដែលបម្រុងមកធ្វើចៅអធិការ វត្តបុស្បូវ និងគាំទ្រលោកគ្រូសូត្រស្តាំ ធ្វើជាចៅអធិការវត្ត ក្រោយចៅអធិការចាស់បរាជិក

បន្ទាយមានជ័យ ៖ ពលរដ្ឋជាង២០០នាក់ មកពីបួនភូមិចំណុះជើង វត្តបុស្បូវ ស្ថិតនៅក្នុងភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បាននាំគ្នាតវ៉ាដេញព្រះសង្ឃមួយអង្គ និមន្តមកពីវត្តផ្សេង ដែលអតីតអាចារ្យវត្តម្នាក់  នាំមកបម្រុងមកធ្វើចៅអធិការវត្ត អោយចេញពីវត្ត និងគាំទ្រព្រះសង្ឃជាគ្រូសូត្រស្តាំ នៅនឹងវត្តស្រាប់ ធ្វើជាចៅអធិការវត្ត ជំនួសចៅអធិការវត្តចាស់ ដែលមានស្រីត្រូវបរាជិក ចាប់សិកកាលពីជាងកន្លះខែមុន។

ប្រជាពលរដ្ឋ បានអោយដឹងថា ក្រោយចៅអធិការវត្តព្រះនាម ឡែម សានី ព្រះជន្ម៧២វស្សា ត្រូវបរាជិកដោយសារពុទ្ធបរិស័ទ តាមទាន់លោកមានស្រី នៅក្នុងកុដ្ធ ។ ក្រោយមានការសឹកចៅអធិការ មិនទាន់បានប៉ុន្មានផង ស្រាប់តែមានព្រះសង្ឃ១អង្គ ព្រះនាម សួន វិបុល ដែលអាចារ្យម្នាក់ ក្នុងចំណោមគណកម្មាការវត្តដែលត្រូវបានរំសាយគាំទ្រ បម្រុងយកមធ្វើជាព្រះគ្រូ ចៅអធិការវត្តបុស្បូវ ក៏ធ្វើអោយពួកគាត់នាំគ្នាតវ៉ាបណ្ដេញ មិនអោយធ្វើជាគ្រូចៅអធិការ និងគាំទ្រព្រះអង្គព្រះនាម ទន់ សឿយ មានព្រះជន្មច្រើន និងមានតួនាទីជា គ្រូសូត្រស្តាំស្រាប់ នៃវត្តបុស្បូវ អោយឡើងជាចៅអធិការវត្ត ជំនួសវិញ ទើបប្រជាពលរដ្ឋពេញចិត្តព្រោះព្រះអង្គជាអ្នក ភូមិ.ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

លោក បៀល ថាន ប្រធានមន្ទីធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រឿងរាវដែលប្រជាពលរដ្ឋ នាំគ្នាតវ៉ានៅវត្តបុស្បូវ ស្ងប់ស្ងាត់ហើយ ដោយឯកឧត្តមអភិបាលខេត្ត បានអោយខាងស្រុក សម្របសម្រួល រួចរាល់ហើយ មិនមានអីកើតឡើងទៀតទេ ចំពោះការតែងតាំងចៅអធិលារវត្តថ្មី គឺ នៅពេលក្រោយ ដោយបច្ចុប្បន្នការដឹកនាំវត្ត អោយព្រះអង្គគ្រូសូត្រស្តាំ ដឹកនាំធម្មតា ៕

CATEGORIES
Share This