ឆេះគំនរឈើមួយកន្លែង ផ្អើលសមត្ថកិច្ចចេញអន្ដរាគមន៍ពន្លត់

បាត់ដំបង ៖ គំនរឈើមួយកន្លែង នៅទីតាំងម៉ាស៊ីនរណារ៉ៃ ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ក្រោយមានកម្មករដុតភ្លើង ដើម្បីយកឱម៉ាល់ ។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៦និង០០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំនុចក្រុមទី១ ស្ថិតក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលអោយឆេះខូចខាតឈើប្រភេទចាន់គីរី មួយចំនួន ដែលមានម្ចាស់ឈ្មោះ ពឹង រតនា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង  ។

នៅក្នុងហេតុការណ៍ គ្រោះអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនច្រើនគ្រឿងក្នុងការចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្តផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This