អ្នកវិនិយោគជនជាតិកូរ៉េ ចុះសិក្សាស្វែងយល់ពី សក្តានុពលខេត្តកំពង់ស្ពឺ ក្រោយមានគម្រោងសាងសង់ទីលានវាយកូនហ្គោល ទីលានប្រណាំងសេះ

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បាននិយាយថានៅពេលខាងមុខ ខេត្តនិងមានទីលានវាយកូនហ្គោល ទីលានប្រណាំងសេះ និងក្រុមហ៊ុនសាងសង់នៃជនជាតិកូរ៉េ ដែលអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាពិសេសកូនចៅអ្នកខេត្តកំពង់ស្ពឺរាប់ពាន់នាក់បន្ថែមទៀត។ការឱ្យដឹងនេះ ធ្វើឡើងគ្រាដែលលោកជួបសំណេះសំណាលជាមួយអ្នកវិនិយោគនៃជនជាតិកូរ៉េនៅសាលប្រជុំសាលាខេត្ត រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ជនជាតិកូរ៉េដឹកនាំដោយលោក Kim Kong Hee គ្រោងធ្វើការវិនិយោគលើវិស័យទាំងបីខាងលើ។បើតាមការឱ្យដឹងថាគម្រោងលើវិស័យទាំងបីនេះ និងអាចចំណាយទឹកប្រាក់ក្នុងទំហ៊ំប្រមាណរាប់រយលានដុល្លាអាមេរិកនិងដីរាប់រយហិកតាផងដែរ។

ជាមួយនិងគម្រោងវិនិយោគក្នុងទំហ៊ំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះដែរ អភិបាលកំពង់ស្ពឺក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការសម្របសម្រួលនីតិវិធីនានា និងបានឱ្យក្រុមសិក្សាស្វែងយល់បន្ថែមជាមួយអង្គភាពពាក់ពន្ធ័ពិសេសច្បាប់បទដ្ឋានគតិយុត្តិរបស់ស្ថាប័នក្រសួងសាម៉ីដើម្បីឈានទៅដល់ការបើកដំណើរការជាផ្លូវការផងដែរ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This