រថយន្តទឹកកក សេះហោះមានជ័យ បុករថយន្តដឹកខ្សាច់ពីក្រោយ បណ្តាលអោយក្រឡាប់ធ្លាក់ចូលប្រឡាយ

បាត់ដំបង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទឹកកកសេះហោះមានជ័យ បុករថយន្តដឹកខ្សាច់ពីក្រោយ បណ្តាលអោយធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៤ និង៤០នាទី ថ្ងៃទី២៩ ខែសីហា ឆ្ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងរវាងរថយន្តដឹកខ្សាច់ពណ៌សមួយគ្រឿងពាក់​ផ្លាកលេខ​ ភ្នំពេញ 3B-4656 បើកបរ​ដោយបុរសម្នាក់និងព្រូម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ចំណែករថយន្តដឹកទឹកកកម៉ាក HYUNDAI 5T ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង 3A-5042 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា លុះមកដល់ចំណុចកើតហេតខាងលើបានជ្រុលចង្កូតទៅបុករថយន្តដឹកខ្សាច់ពីក្រោយអោយធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងលើបណ្ដាលអោយព្រូ០១នាក់រងរបួសស្រាលផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុនិងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This