សប្បុរសជន នាំយកអំណោយនិងថវិកា ផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់

បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ លោក ស្រេង សុខា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ និងសហការី បានទទួលថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនពី លោក លឹង ប៊ុនលី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលជាអាជីករផ្សាបាណន់ ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។

នាឱកាសនោះ លោក ស្រេង សុខា  ប្រធានគណៈកម្មាធិការអនុសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ និងថ្លែងអំណរគុណ ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោក លឹង ប៊ុនលី និងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែចូលរួមចំណែកសកម្មភាពមនុស្សធម៌ជាមួយអនុសាខាស្រុកដើម្បីអនុសាខាស្រុកមានលទ្ធភាពក្នុងការចែករំលែកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនានាក្នុងមូលដ្ឋានស្រុកបាណន់តាមរយៈអនុសាខាស្រុក ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។


សម្ភារៈដែលអនុសាខាទទួលបានពីសប្បុរសជននាពេលនេះរួមមាន៖ ,អង្ករ ៥០០គីឡូក្រាម ,មី ២០កេស ,ទឹកបរិសុទ្ធ២០កេស ,ទឹកស៊ីអ៊ីវ ២០យូ ,ទឹកត្រី ២០យូរ ,និងថវិកា ៦១០ ,០០០រៀល ផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This