ក្រុមស្ត្រី ១០នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីល្បែងស៊ីសង
ព្រះវិហារ ៖ ក្រុមស្ត្រី និយមលេងល្បែងស៊ីសង ចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២២ សីហា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
សូបញ្ជាក់ផងដែរថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញនឹងបញ្ជាដឹកនាំ ដោយលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ស្តីពីការ រក្សាសន្តិសុខសណ្តាប់ធ្នាប់នឹងបង្ក្រាបអោយបានរាល់បទល្មើសពិសេសបទល្មើសលេងល្បែងស៊ីសងដោយខុសច្បាប់។ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក វរសេនីយ៍ឯក គង់ គា និងមានការដឹកនាំផ្ទាល់ដោយលោក ព្រះរាជអាជ្ញារង ស្រេង វុទ្ធា បានឆ្មក់ចូលបង្ក្រាបក្រុមលេងល្បែងស៊ីសង នៅផ្ទះរបស់ឈ្មោះ បៀន ចេក ភេទស្រី នៅចំណុចភ្នំរំដេង ស្ថិតនៅភូមិទំពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ជាលទ្ធិផល សមត្ថកិច្ចឃាត់ខ្លួនក្រុមស្រីៗ លេងល្បែងស៊ីសងបានចំនួន១០នាក់ និងដកហូតវត្ថុតាងរួមមាន ៖ បៀចំនួន០៥ហ៊ូ, កំរាលលេងល្បែងចំនួន០២, កាបូបស្ពាយចំនួន០៣, ទូរស័ព្ទដៃចំនួន០៦គ្រឿង, ប្រាក់រៀលចំនួន៥,៦៣០,០០០៛(ប្រាំលានហុកសិបបីមឺនរៀល), អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៥សន្លឹក ៕
ដោយ ៖ រ៉ាស៊ី