ប្រជាពលរដ្ឋងាយរងគ្រោះ និងមានពិការភាព ០១គ្រួសារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់

បាត់ដំបង ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ដឹកនាំដោយលោក ស្រេង សុខា អភិបាលស្រុក និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាស្រុកបាណន់ បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជនផ្តល់ជូនគ្រួសារលោកស្រី សាស រី អាយុ ៧៤ឆ្នាំដែលមានជីវភាពក្រីក្រ មានពិការភាពដោយជំងឺ និងមានបន្ទុកគ្រួសារចំនួន ៧នាក់ស្ថិតនៅភូមិអន្លក់កោង ឃុំឈើទាល ស្រុកបាណន់។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ស្រេង សុខា បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ  ។

ហើយអំណោយដែលផ្តល់ជូននាពេលនេះរួមមាន! រទេះជនពិការ០១គ្រឿង ,អង្ករ ០១ការ៉ុង, មី០១កេស ,ទឹកបរិសុទ្ធ ០១កេស ,ត្រីខ០១យូរ ,ទឹកស៊ីអ៊ីវ ០១យូរ,ទឹកត្រី០១យូរ , និងថវិកា ១០ម៉ឺនរៀលផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This