ឯកឧត្តម លី ធុជ ចូលរួមផ្សព្វផ្សាយ អំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដល់សិស្សវិទ្យាល័យស្រអែម និងពលរដ្ឋក្នុងស្រុកជាំក្សាន្ដ
ព្រះវិហារ ៖ នាព្រឹកថ្ងៃ១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ អមដំណើរ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដល់សិស្សានុសិស្សនៅវិទ្យាល័យស្រអែម និងពលរដ្ឋ ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាក្សាន្ត ខេត្តព្រះវិហារ។
នាឪកាសនោះដែល ឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ បានសម្ដែងនូវមតិស្វាគមន៍ និងអគុណនិងដល់អាជ្ញាធរមីនដែលតែងតែចុះផ្សព្វផ្សាយជាប្រចាំដល់ពលរដ្ឋ និងសិស្សានុសិស្ស ឲបានយល់ដឹងនូវគ្រាប់រំសេវមិនទាន់ផ្ទុះ។ ព្រោះគ្រាប់មិនមិនស្គាល់អ្នកធំឬអ្នកតូច ក្មេងឬចាស់នោះទេ។ បើផ្ទុះវាធ្វើឲយើងបាត់បង់អាយុជីវិត ឬពិការ ជាដើម ហេតុដូចនេះហើយ ពលរដ្ឋ ក៏ដូចសិស្សានុសិស្ស បើសង្ស័យថាគាប់មីន ឬគ្រាប់រំសេវមិនទាន់ផ្ទុះសូមរាយការណ៍មកអាជ្ញាធរ ដែលនៅជិតបំផុត ដើម្បីចុះត្រួតពិនិត្យ។ព្រោះក្នុងខេត្តព្រះវិហារយើងចាប់ពីឆកនាំ២០២០មកទល់ពេលនេះ មានករណីផ្ទុះគ្រាប់មីនចំនួន២២ករណី ក្នុងនោះមីនតោន ១១ករណី មីនប្រឆាំងមនុស្ស ៧ករណី ផ្ទុះគ្រាប់មិនទាន់ផ្ទុះ ៤ករណី បណ្ដាលឲ្យមនុស្សស្លាប់ ១០នាក់ប្រុស រងរបួស២០នាក់ (ស្រី២នាក់ កុមារ២នាក់ស្លាប់ និង២នាក់រងរបួស) ខូចខាតត្រាក់ទ័រ ៧គ្រឿង គោយន្ដកន្ត្រៃ ២គ្រឿង អេស្កាកាយដី១គ្រឿងផងដែរ។
ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនបានឲដឹងថា ៖ ការផ្សព្វផ្សាយអំពីគ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីតាស់តឿនដល់ពលរដ្ឋឲគាត់យល់ដឹងកាន់តែច្បាស់ ជាពិសេសកុមារតូចៗ និងបន្តចុះផ្សព្វផ្សាយជាប្រចាំនៅតំបន់ដែលសំបូរគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកកាលសម័យសង្គ្រាម។
ឯកឧត្តមបន្តថា៖ ស៊ីម៉ាក មានឈ្មោះពេញ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលជាស្ថាប័នដ៏ធំមួយ ទទួលបន្ទុកផ្នែកបោសសំអាតមីន និងធ្វើឲប្រទេសកម្ពុជាក្លាយជារដ្ឋមួយដែលប្រជាពលរដ្ឋ អាចធ្វើដំណើរទៅគ្រប់ទិសទីបានដោយសេរី គ្មានការគម្រាមកំហែងពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលរួមចំណែកកសាងជាតិ និងធ្វើដំណើរការអភិវឌ្ឍ អាចប្រព្រឹត្តទៅក្នុងបរិយាកាសដ៏សុវត្ថិភាព។
ឯកឧត្តមបានបញ្ជាក់ថា៖ស៊ីម៉ាក់មានប៉េសកកម្ម២ សំខាន់ គឺ ជួយសង្គ្រោះជីវិតមនុស្ស និងគាំទ្រដល់ការអភិវឌ្ឍ។
ដោយសារករណីគ្រោះថ្នាក់នៅតែបន្តកើតមានជារៀងរាល់ឆ្នាំ ទើបគម្រោងអប់រំផ្សព្វផ្សាយការយល់ដឹង អំពីមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ក្នុងសហគមន៍របស់អង្គភាពស៊ីម៉ាក់នៅតែជាអាទិភាពក្នុងការ ចុះធ្វើការអប់រំផ្សព្វផ្សាយ គ្រប់មូលដ្ឋាន ភូមិឃុំ សង្កាត់ ដោយបានសហការគ្នាជាមួយកងកម្លាំងទាំង៣ កម្លាំងប៉ុស្តិ៍នគរបាល កម្លាំងប្រជាការពារភូមិនៅគ្រប់វេទិកាផ្សព្វផ្សាយជាសាធារណៈ និងតាមសាលារៀនគ្រប់កម្រិតក្នុងស្រុក ជាពិសេសតែងតែចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយជាទ្រង់ទ្រាយធំក្នុងទិវា ជាតិយល់ដឹងអំពីមីននិង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ថ្ងៃទី២៤កុម្ភះរៀងរាល់ឆ្នាំផងដែរ ៕
ដោយ ៖ រ៉ាស៊ី