ឡើងវ៉ាជែងមិនប្រយ័ត្ន ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលអោយក្មេងសិស្សសាលាម្នាក់ ស្លាប់ភ្លាមៗ

បាត់ដំបង ៖ ករណីគ្រោះថ្នាក់ដ៏រន្ធត់មួយ បានកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្តាលអោយក្មេងសិស្សសាលា០១នាក់ បានស្លាប់ភ្លាមៗនឹងកន្លែង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៧និង២០នាទី​ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ ចន្លោះ គ.ម284 285 ស្ថិតក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្តម៉ាក លុចសីស 470 ពណ៍សំបកឳឡឹក ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ  ភ្នំពេញ 2N.9459 បើកបរដោយបុរស០១នាក់ ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូម៉ាក HONDA Nex  ធុនC125 ពណ៍ស ពាក់ស្លាកលេខ បាត់ដំបង 1AE.9503 បើកបរដោយក្មេងសិស្សសាលាម្នាក់ ឈ្មោះ លួត វិសាល ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្ត បាត់ដំបង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងបណ្តាលអោយក្មេងសិស្សសាលាស្លាប់ភ្លាមៗ។

ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុភ្លាមក៏ស្រាប់តែមានរថយន្ត ម៉ាកKIV ពណ៍ស ប្រភេទដឹកទំនិញធុនធ្ងន់មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 3A.3723 ដឹកទឹកកកអនាម័យបេងភី បានជ្រុលទៅបុកពីក្រោយរថយន្ត លុចសុីស រួចរ៉េចង្កូតធ្លាក់ប្រឡាយផងដែរ ក្រោយមកសមត្ថកិច្ចនគរបាលជំនាញបានមកវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងបីគ្រឿងទៅរក្សាទុក ចំណែកសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណ ៕

ដោយ ៖ សាលី

CATEGORIES
Share This