ជនសង្ស័យជាមុខសញ្ញាជួញដូរ ចែកចាយ និងប្រើបាស់គ្រឿងញៀន ចំនួន០៣ ត្រូវបានអាវុធហត្ថឃាត់ខ្លួន

បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកបាណន់ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរ ចែកចាយ និងប្រើបាស់គ្រឿងញៀន ចំនួន០៣នាក់ នៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅទីតាំងចំណុចខ្ទមចំការមួយកន្លែង ស្ថិតក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួន /១-ឈ្មោះសេង  សុខាល័យ ហៅ តៃឡៃ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ /ទី២-ឈ្មោះ អ៊ួន  ភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ /ទី៣-ឈ្មោះ ឈឿង សុខុម ភេទប្រុស អាយុ២៥ រស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ រួមជាមួយវត្តុតាង , ម្សៅសថ្លាចំនួន០៣កញ្ចាប់តូច , ទូរស័ព្ទដៃចំនួន០២គ្រឿង , ដបសំរាប់ជក់ចំនួន០២ , ដែកកេះចំនួន០៦ , ម៉ូតូចំនួន០២គ្រឿង និងសម្ភារះវេចខ្ចប់មួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យខាងលើទាំង០៣នាក់ ក្នុងនោះមានម្នាក់ឈ្មោះ សេង សុខាល័យ មានដីកាបញ្ឍប់ឲ្យចាប់ខ្លួនចេញដោយចៅក្រមជំនុំជម្រះ គី ទីម៉េង ផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This