បុរសម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ នៅកណ្តាលវាលស្រែ ក្នុងស្រុករុក្ខគីរី

បាត់ដំបង ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សវិប្បលក្ខ ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ នៅកណ្តាលវាលស្រែយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅចំណុចខាងត្បូងវត្តដំណាក់ពង្រ ស្ថិតក្នុងក្រុមទី០១ ភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ នឿន ម៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជាមនុស្សវិប្បលក្ខ រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយជនរងគ្រោះបានដេីរចេញពីផ្ទះប្រហែល ២-៣ថ្ងៃ ហើយទំនងដាច់បាយក៏បណ្ដាលអោយខ្យល់គរស្លាប់តែម្ដង។

ក្រោយទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថស្រុក និងកម្លាំងផ្នែកជំនាញកោសល្យវិច័យ នៃអធិការនគរបាលស្រុកបានចុះទៅពិនិត្យសាកសព ដោយមានការចង្អុលបង្ហាញពីក្រុមគ្រួសារនៃ
សពផងថាជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This