Connect with us

ព័ត៌មានជាតិ

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងស្រុករុក្ខគីរី

ខេត្តបាត់ដំបង! យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា÷ នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះស្របពេលដែលអាកាសធាតុប្រែប្រួលបង្កអោយមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះបានបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋធ្ងន់ និងស្រាលសរុបចំនួន ០៦ខ្នង ប៉ុន្តែមិនបានបង្កឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ។

របាយការណ៍ដដែលបានបង្ហាញថា÷ គ្រោះធម្មជាតិខាងលើនេះបានប៉ះពាល់ប៉ើងរបើកដំបូលស័ង្កសី ព្រមទាំងក្បឿងជាច្រើនសន្លឹកផងដែរ នៅក្នុងភូមិសាស្ត្រភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ហើយនៅចំពោះមុខមន្ត្រីមូលដ្ឋានបាននិងកំពុងប្រមូលតួរលេខ និងទំហំការខូចខាតបន្ថែមទៀតដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្តចុះផ្តល់ជំនួយសង្គ្រោះបឋម៕