អាជីវករផ្សារត្រែង សំណូមពរអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ពន្លឿនរាល់ឯកសារច្បាប់អោយក្រុមហ៊ុន ដើម្បីឆាប់បានសាងសង់ផ្សារជូនពួកគាត់

បាត់ដំបង ៖ អាជីវករផ្សារត្រែង ជាច្រើននាក់បានសំណូមពរទៅដល់ អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធ ជួយពន្លឿនរាល់ឯកសារច្បាប់អោយខាងក្រុមហ៊ុនផ្សារ ដើម្បីឆាប់បានសាងសង់ជូនពួកគាត់លក់ដូរផង។

លោក សោម សុវណ្ណា ក៏ដូចជាអាជីវករដ៏ទៃទៀតដែលលក់ដូរនៅផ្សារត្រែង ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង តំណាងអោយអាជីវករជាង ៧០នាក់ បានរៀបរាប់នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះថា ពួកគាត់មានផលវិបាកប្រសិនបើផ្សារមួយនេះផ្អាកការសាងសង់យូរ ព្រោះរយះពេលពីរខែមកហើយដែលផ្អាកការសាងសង់ ដោយខាងក្រុមហ៊ុនផ្សារកំពុងរត់ច្បាប់។

អាជីវករដដែលបានបន្តថា ដោយផ្អាកការសាងសង់យូរ ពួកគាត់ក៏សូមសំណូមពរទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រហូតដល់ថ្នាក់ខេត្ត សូមជួយពន្លឿនការងារសាងសង់នេះអោយបានកាន់តែលឿនកាន់តែល្អ ព្រោះពួកគាត់បិទអាជីវកម្មជិត០២ខែហើយ តាំងពីពេលផ្សាររុះរើមក ដូច្នេះពួកគាត់សូមទទូចទៅដល់អាជ្ញាធរធ្វើយ៉ាងណាជួយពន្លឿនច្បាប់សាងសង់ផ្សារផង បើមិនដូច្នេះទេអាជីវកនិងយ៉ាប់ហើយ ៕

ដោយ ៖ សាលី

CATEGORIES
Share This