ខ្យល់កន្រ្តាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ៣៦ខ្នង និងសាលារៀន០១ខ្នង នៅស្រុកឯកភ្នំ

បាត់ដំបង ៖ ភ្លៀងធ្លាក់មួយមេ លាយឡំជាមួយខ្យល់កន្ត្រាក់ បានបក់បោកបំផ្លាញផ្ទះប្រជាពលរដ្ឋអោយរងការខូចខាតចំនួន ៣៦ខ្នង និងសាលារៀន០១ខ្នង នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានអោយដឹងថា កាលពីល្ងាចថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២៤ ម្សិលមិញនេះ នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ នៃខេត្តបាត់ដំបង មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្រ្តាក់ បានបក់បោកយ៉ាងខាំ្លងនៅក្នុងឃុំព្រៃចាស់ ស្រុកឯកភ្នំ បណ្តាលអោយប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣៦ខ្នង និងសាលារៀន០១ខ្នងផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងចំណោមផ្ទះដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ខាងលើ ក្នុងនោះមានរបើកដំបូល និងដួលរលំ ហើយពេលនេះត្រូវបានអាជ្ញាធរកំពុងយកចិត្តទុកដាក់ក្នុងការចុះជួយបឋមផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This