អាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០១នាក់ក្រោយធ្វើសកម្មភាព ចូលលួចសម្ភារៈនៅក្នុងបុរីបៃតង១

បាត់ដំបង ៖ ជនសង្ស័យ០១នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ជួប ណូ ជាមេបញ្ជាការ ធ្វើការឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពចូលលួចសម្ភារៈនៅក្នុងបុរីបៃតង១ ។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង០៧ និង០៥នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចបុរីបៃតង១ ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះឈ្មោះ លី ប៊ុនលៀប អាយុ ៣១ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បន្ទាប់ពីមានជនសង្ស័យធ្វើសកម្មភាពចូលលួចសម្ភារៈនៅក្នុងបុរីបៃតង១ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ជឿង លាងហួរ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ស្វាយ ឃុំអន្លង់ស្វាយ ស្រុកបាណន់ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាង, ម៉ូតូ ចំនួន០១គ្រឿង ,ជណ្តេីរដែកចំនួន ០១ និងខោអាវមួយចំនួន ។ 

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានប្រគល់ជូនការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This