លោក ខន ពិសិដ្ឋ ត្រូវបានតែងតាំងជាប្រធានសាខាសមាគមសារព័ត៌មាន សុក្រឹត ស្រុកបវេល

បាត់ដំបង ៖ លោក ខន ពិសិដ្ឋ ទីប្រឹក្សាសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង ត្រូវបានតែងតាំងជាប្រធានសាខាសមាគមសារព័ត៌មាន សុក្រឹត ស្រុកបវេល។

យោងតាមការប្រជុំពេញអង្គគណៈកម្មការប្រតិបត្តិនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ និងយោងតាមការចាំបាច់តែងតាំងតួនាទីនិងភារកិច្ច នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្ដាលសមាគមសារព័ត៌មានសុក្រឹត លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានសម្រេច ប្រការ០១ -តែងតាំង និងផ្តល់តួនាទីជូន លោក ខន ពិសិដ្ឋ ជាប្រធានសាខាសមាគមសារព័ត៌មាន សុក្រឹត ស្រុកបវេល នៃខេត្តបាត់ដំបង។

ប្រការ០២ អនុប្រធាន អគ្គលេខាធិការ គណៈកម្មាធិការប្រតិបត្តិ សមាជិក សមាជិកា អង្គភាពស្ថាប័នដែលពាក់ព័ន្ធ (ស.ស.ក) និងសាមីខ្លួនត្រូវអនុវត្តដូចក្នុងប្រការ០១ ដោយទទួលខុសត្រូវភារកិច្ចអោយមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

ដោយ ៖ សាលី

CATEGORIES
Share This